OneNews Ads
OneNews Ads
OneNews Ads
ប្រទះឃើញសពបុរស ស្រវឹងស្រាខួបម្នាក់ នៅក្បែរផ្ទះអ្នកស្រុកបង្ករការភ្ញាក់ផ្អើល

2021-11-25 03:46 PM

ដោយ៖ ប៉ាជេបាយ័ព្យ

ខេត្តប៉ៃលិន ៖ ក្រោយងើបពីដំណេក ប្រជាពលរដ្ឋបានប្រទះឃើញស.ព បុរសអនាថាម្នាក់ដេកស្លាប់ផ្ងារពោះ នៅក្បែរពាងទឹកមុខផ្ទះ ទាំងព្រឹកព្រលឹម ដោយមានការសង្ស័យថា ជាករណីកើតជំងឺខ្យល់.គ ឬគាំងបេះដូង ខណៈជនរងគ្រោះអត់មានបងប្អូន និងញាតិសណ្តានក្នុងភូមិនោះឡើយ។

បុរសរងគ្រោះរូបនេះដើរផឹកស្រានៅតាមតូបអ្នកភូមិ រួចក៏ទៅស្នាក់នៅក្នុងទីវត្តអារាមជាញឹកញាយ លុះព្រឹកឡើងក៏ប្រទះឃើញស.ពតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល ហើយប្តឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតែម្តង។ ហេតុការណ៍ប្រទះឃើញស.ព ជនរងគ្រោះដេកស្លា.ប់នៅក្បែរផ្ទះអ្នកភូមិនេះ បានកើតឡើងនៅវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីអ្នកស្រី ឌី សាវឿន មេភូមិដូង បានឱ្យដឹងថា ៖ ស.ពជនរងគ្រោះខាងលើមានឈ្មោះ ថា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ជាជនអនាថា)។ ហើយមុនពេលកើតហេតុ គេតែងឃើញបុរសខាងលើនេះដើរចុះឡើងៗទិញស្រា រួចមកអង្គុយផឹកម្នាក់ឯងនៅតាមតូបអ្នកភូមិ លុះសួរនាំជនរងគ្រោះបានប្រាប់ថា គេគ្មានបងប្អូនសាច់ញាតិនោះទេ ទោះបីជាមានក៏អត់មានអ្នកណារាប់អានដែរ ហើយគេក៏មិនបានប្រាប់ពីស្រុកកំណើតនោះឡើយ។

លោកស្រីបន្តទៀតថា ស្រាប់តែនៅវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ ពេលម្ចាស់ផ្ទះភ្ញាក់ពីដេក ក៏ប្រឡេកមើលទៅស្រាប់តែឃើញជនរងគ្រោះដេកផ្ងារពោះស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនលោកស្រី និងសមត្ថកិច្ចឱ្យចុះទៅពិនិត្យតែម្តង។

លោកស្រីបញ្ជាក់ទៀតថា ក្រោយពេលធ្វើកោសល្យវិច្ច័យរួច នគរបាលបញ្ជាក់ថា ជាករណីខ្យល់.គ ឬគាំងបេះដូង ហើយដោយគ្មានសាច់ញាតិយកទៅធ្វើបុណ្យ ទើបលោកស្រី បានសហការជាមួយមេឃុំស្ទឹងកាច់ រ៉ៃអង្គាសថវិកាយកទៅទិញធ្យូង និងហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅបូជានៅប៉ាឆាមួយកន្លែង ស្ថិតក្នុងវត្តរតនសោភ័ណ ហៅវត្តកោងកាង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ដូច្នេះហើយ បើសិនជាប្រជាពលរដ្ឋណាបាត់សាច់ញាតិ ដែលមានឈ្មោះ ឬភិនភាគដូចខាងលើនេះ អាចទាក់ទងទៅខាងតាជីក្នុងវត្តរតនសោភ័ណ ឬហៅវត្តកោងកាង ដើម្បីយកធាតុទៅបញ្ចុះ ឬធ្វើបុណ្យតាមប្រពៃណី ៕