OneNews Ads
OneNews Ads
OneNews Ads
គ.ជ.ប សម្រេចលើកចោលការអនុវត្តសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ

2021-06-10 05:21 PM

ស្តាប់ព័ត៌មានជាសំឡេង

អត្ថបទ៖ វណ្ណា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី០៩ ខែមិថុនា ម្សិលមិញ បានចេញសេចក្ដីសម្រេចស្ដីពី ការលើកចោលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីសម្រេចដដែលនោះ បានប្រកាសថា ត្រូវបានលើកចោលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មុខនេះ នៅក្នុងឃុំ-សង្កាត់គោលដៅចំនួន ២៥ នៃរាជធានីខេត្តទាំងអស់ទូទាំងប្រទេស។

សូមបញ្ជាក់ថា គ.ជ.ប ចេញសេចក្ដីសម្រេចនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា បានផ្ញើលិខិតជូនទៅប្រធាន គ.ជ.ប សុំឲ្យលុបចោលការសាកល្បង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២០ ខែមិថុនា ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស។