OneNews Ads
OneNews Ads
OneNews Ads
នគរបាលស្រុកជលគិរី ឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់អាវុធកែឆ្នៃបាញ់គ្រាប់ពិត កសាងសំណុំរឿងតាមផ្លូវច្បាប់

2021-06-11 08:04 PM

អត្ថបទ៖ ឈៀង ថារិទ្ធ

កំពង់ឆ្នាំង៖ បុរសម្នាក់ប្រើប្រាស់អាវុធកែច្នៃបាញ់គ្រាប់ពិត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជលគីរីចាប់ឃាត់ខ្លួន ដកហូតវត្ថុតាងបានអាវុធមួយដើមនិងគ្រាប់កាំភ្លើង ២៧ គ្រាប់ កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ។ ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ វេ លាម៉ោង៩៖២០នាទីព្រឹក នៅភូមិតាមុល លើ ឃុំកោះថ្កូវ ស្រុកជលគីរី ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ៣៤ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នំាង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបានអាវុធកែច្នៃបាញ់គ្រាប់ពិត ០១ ដើមនិងគ្រាប់ពិត ចំនួន ២៧ គ្រាប់ ក្នុងនោះគឺ ជាប្រភេទគ្រាប់AK ចំនួន ២០ គ្រាប់ និងគ្រាប់ប្រភេទM១៦ ចំនួន ០៧ គ្រាប់ ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច នៃអធិការដ្ថាននគរបាលស្រុកជលគិរី  កសាងសំណុំរឿងប ញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី។