អត្ថបទ៖ PK
ខេត្តស្វាយរៀង៖ ឯកឧត្តមនាយឧត្តមសេនីយ៍
ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
និងលោកជំទាវបានរៀបចំពិធីបុណ្យឆ្លងប្រាង្គចេតីយ៍ រាប់បាតប្រគេនព្រះសង្ឃ ៩អង្គ
និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ កម្មវិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី២១
និងព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង
ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរឃុំ-ស្រុក
ព្រមទាំងប្រជាពលរដ្ឋជាច្រើនអ្នកទៀត ។
នៅក្នុងពិធីបុណ្យឆ្លងប្រាង្គចេតីយ៍នេះឯកឧត្តនាយឧត្តមសេនីយ៍
ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទានិងលោកជំទាវ យស់ សុីមន
ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី
បានប្រារព្ធពិធីបុណ្យឆ្លងប្រាង្គចេតិយ៍ដែលកសាងដោយឯកឧត្តមនាយឧត្តមសេនីយ៍
និងលោកជំទាវ ស្ថិតក្នុងភូមិចេក ឃុំសំរោងនស្រុកចន្ទ្រាមខេត្តស្វាយរៀង។
ពិធីបុណ្យនេះ
មានការនិមន្តយាងសម្ដេចព្រះពោធិ៍វ័ង្ស អំ លីម ហេង សម្ដេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា
និងព្រះមេគណខេត្តមន្រ្តីសង្ឃខេត្ត ស្រុក ក្រុងចំនួន០៩ព្រះអង្គ
រាប់បាតនិងនិមន្ដសូត្រស្វាធ្យាយចំរើនព្រះបរិត្តដាឆ្លងប្រាង្គចេតីយ៍
ដើម្បីជ័យមង្គល។
ក្រោយពីរៀបចំពីធីបុណ្យតាមបែបព្រះពុទ្ធសាសនារួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្រ្ទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចែកអំណោយជូនលោកតា លោកយាយ ប្រជាពលរដ្ឋក្នុងឃំុសំរោងចំនួន២៥០គ្រួសារ ដែលក្នុង១គ្រួសារទទួលបានមី១កេស ត្រីខ១យួរ ទឹកក្រូច៤កំប៉ុង វើស៤កំប៉ុង សារ៉ុង១ ក្រម៉ា១ និងថវិកា២០,០០០រៀល សរុបថវិកាចំនួន៤,៨២០,០០០រៀល៕