OneNews Ads
OneNews Ads
ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា



ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានរដ្ឋសភាជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយលោកជំទាវ ទេវ្យានី ខូប្រាកាដេ (H.E. Dr. Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។

 

ក្នុងឱកាសជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតប្រចាំកម្ពុជា ចំពោះការសហការ ផ្តល់ជំនួយគាំទ្រទាំងស្មារតី និងបច្ចេកទេស មិនថាលើកិច្ចការងារវប្បធម៌ រួមមានការជួសជុលទីតាំងតំបន់ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការងារសង្គម មនុស្សធម៌នានាកន្លងមក។

 

ក្រៅពីនោះ កិច្ចពិភាក្សា បានផ្តោតចម្បងលើការផ្លាស់ប្តូរបទពិសោធន៍ការងារ និងស្វែងយល់ពីឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ និងរីកចម្រើនបន្ថែមបន្តទៅមុខទៀត លើការងារជំរុញ លើកកម្ពស់វិស័យកិច្ចការសាសនា វប្បធម៌ ទេសចរណ៍ ជាពិសេសការអភិវឌ្ឍធនធានមនុស្សលើជំនាញចាំបាច់ផងដែរ។


Ads