OneNews Ads
OneNews Ads
សម្តេចតេជោ ហ៊ុន សែន​ សម្រេចឯកភាព អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល


វ័ន ញូស៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាព អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ចំពោះការធ្វើចតាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់កិច្ចសម្ភាសន៍និងទីតាំង ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

 

នេះបើតាមលិខិតរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដែលបានចុះហត្ថលេខាដោយ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ចំណុចទាំង៣ នេះ រួមមាន៖

១. ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី។

២. ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ។

៣. សម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។


Ads