OneNews Ads
OneNews Ads
OneNews Ads
ឃាត់ខ្លួនបុរសម្នាក់ជិះម៉ូតូអត់ពាក់មូកនិងបញ្រ្ចាស់ទិសហើយគំរាមដកស័ក្តិមន្ត្រីប៉ូលិសចរាចរណ៍ថែមទៀត

2021-11-26 10:14 AM

ដោយ៖ សំណាង
ភ្នំពេញ៖ ឃាត់ខ្លួនបុរសជើងខ្លាំង ម្នាក់ ដែលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ហើយបញ្ចា្រសទិសត្រឡប់ក្រោយរកបុកគេឯង ពេលប៉ូលិសចរាចរណ៍ឃើញបែបនោះក៏ឃាត់ដើម្បីសួរនាំ បែរកវៃនិងគំរាមដកសក្តិប៉ូលិសចរាចរណ៍ទៀត។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  

សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ឱ្យដឹងថា មុនពេលហេតុការណ៏នេះបានកើតឡើង កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង  ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប្រចាំគោលដៅខាងលើ បានរាយការណ៍និងសុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់៕