OneNews Ads
OneNews Ads
OneNews Ads
ថវិកាឆ្នាំ២០២២ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលនឹងជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនិងបញ្ហាប្រឈម និងហានិភ័យ

2021-11-26 11:54 AM

អត្ថបទ៖ រតនា

(ភ្នំពេញ)៖ ថវិកាឆ្នាំ ២០២២ អាចត្រូវបានសន្និដ្ឋានជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលនឹងជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និង ហានិភ័យផងទាំងពួងទាំងក្នុង និង ក្រៅ ប្រទេស, សំដៅបន្តការពារអាយុជីវិត, លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ព្រមទាំងស្តា និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ, ថវិកាឆ្នាំ ២០២២ អាចប្រសិទ្ធនាមថា ជា “ថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និង ការកសាង សមត្ថភាពរស់នៅជាមួយជំងឺកូវីដ- ១៩ តាមគន្លងប្រក្រតីថ្មី” ដែលបម្រើឱ្យគោលដៅយុទ្ធសាស្ត្រ ៣ យ៉ាង គឺ៖ (១)-ការបន្តប្រយុទ្ធការ ពារអាយុជីវិតប្រជាជន; (២)-ការបន្តខិតខំរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និង (៣)-ការតម្រង់ធនធាន ឆ្ពោះទៅស្តារ និង ជំរុញ កំណើនសេដ្ឋកិច្ចឡើងវិញ ។សេចក្តីព្រាងច្បាប់ស្តូពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់ គ្រងឆ្នាំ២០២២ ត្រូវបានរដ្ឋសភាពិភាក្សានិងអនុម័ត្តកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១ដោយមាន ការអនុម័ត្តគាំទ្រ១០៤សំឡេង។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ ២០២២ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅឡើយ បន្ទាប់ពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និង ការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មី ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព, សង្គម, សេដ្ឋកិច្ច និង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ ។

 រាជរដ្ឋាភិបាលបាន និង កំពុងបញ្ចេញចំណាយអន្តរាគមន៍យ៉ាងច្រើន ដើម្បីទប់ទល់នឹងវិបត្តិនេះ ព្រមជាមួយនឹង ការគ្រោងដាក់ចេញនូវ “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១- ២០២៣” សំដៅលើកស្ទួយជីវភាពរបស់ប្រជា ជនទូទៅ ។ ទន្ទឹមនេះ, ថវិកាឆ្នាំ ២០២២ ក៏ជាថវិកាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលតាមរយៈនេះ, រាជរដ្ឋាភិបាលត្រូវបន្ត ខិតខំសម្រេចឱ្យបាននូវអាទិភាពគោល នយោបាយ និង គោលដៅអភិវឌ្ឍន៍សំខាន់ៗជាសារវន្ត, ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤, នៅលើមាគ៌ានៃការកែទម្រង់ ស៊ីជម្រៅ និង ការជំរុញការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលជាច្រើនដែលសម្រេច បានកន្លងមក, ទាំងខាងនយោបាយ, សន្តិសុខ, សណ្ដាប់ធ្នាប់សង្គម និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, ពិសេសគឺ សន្តិភាព និង ស្ថិរភាពនយោបាយដ៏រឹងមាំជាប់មិនដាច់ ដែលជាមូលដ្ឋាន គ្រឹះដ៏ចម្បងបំផុត និង មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិ និង ភាពសុខក្សេមក្សាន្ត របស់ប្រជាជន ។ 

មួយវិញទៀត ថវិកាឆ្នាំ ២០២២ ក៏ជាថវិកាដែលត្រូវធានាជោគជ័យន ការរៀបចំបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង ជោគជ័យនៃការបំពេញកាតព្វកិច្ច តំបន់ និង អន្តរជាតិរបស់កម្ពុជា ពិសេសគឺការធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអាស៊ាន ។

សេចក្តីព្រាងច្បាប់នេះ បានគូស រំលេចរួចហើយអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ ២០២២ ក៏ដូចជាអំពីបញ្ហាប្រឈម និង ហានិភ័យទាំងផ្នែកក្រៅ ប្រទេស, ទាំងផ្នែកក្នុងប្រទេស, ព្រមទាំងអំពីវិធាន ការគោលនយោបាយ មុតស្រួចមួយចំនួន ដែលត្រូវបានដាក់ចេញ ដើម្បីធានារក្សាឱ្យបាននូវស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច៕