OneNews Ads
OneNews Ads
OneNews Ads
ស្ត្រីម្នាក់សង្ស័យថាខ្យល់គរ តែអ្នកស្រុកថាគាត់ស្រវឹងស្រាខួបរាល់ថ្ងៃ បានដួលផ្កាប់មុខស្លាប់ក្នុងផើងទឹក ពិតជាចម្លែកមិនធ្លាប់មាន


អត្ថបទ៖ ឈៀង ថារិទ្ធ

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានដួល ផ្កាប់មុខក្នុងផើងទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ៦:00 ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ។            

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើនេះ មាន ឈ្មោះ ធុន សាម៉ន អាយុ៤៨ ឆ្នាំ មានប្តី ឈ្មោះ សិន រ៉េត អាយុ ៦៩ ឆ្នាំ។ ដោយកាលពីយប់ថ្ងៃទី០៧ ខែមេសា ស្ត្រីរងគ្រោះដេកនៅខាងមុខផ្ទះ ចំណែកប្ដីដេកនៅខាងក្រោយផ្ទះ។ លុះព្រឹកឡើង ថ្ងៃទី០៨ ខែមេសា ២០២១ ប្ដីបើកទ្វារផ្ទះ រកប្រពន្ធមិនឃើញ និងពេលងាកទៅជ្រុងខាងលិចផ្ទះក៏បានឃើញប្រពន្ធដេកស្លាប់ផ្កាប់មុខក្នុងផើងទឹកបាត់ទៅហើយ ។ បន្ទាប់មកប្តីក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះមកពិនិត្យមើល ។

ករណីនេះ សមត្ថកិច្ចក៏បានចុះធ្វើកោសល្យវិច្ច័យ ទៅតាមជំនាញបច្ចេកទេស និងបានសន្និដ្ឋានថា ស្រ្តីខាងលើប្រហែលជាខ្យល់គរដួលក្នុងផើងទឹក ទើបបណ្តាលឱ្យស្លាប់។ ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា ស្រ្តីខាងលើជាមនុស្សញៀនស្រា និងផឹកស្រសរាល់ថ្ងៃ ករណីនេះសង្ស័យថាគាតស្រវឹងខ្លាំង ពេលដើរទៅដួលផ្កាប់មុខចូលក្នុងផើងទឹកពុំមាននរណាដឹងទើបបណ្ដាលឲ្យលង់ទឹកស្លាប់បែបនេះ។ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំនៅដ្ឋាន ៕