អត្ថបទ៖ PK
ស្វាយរៀង៖ នៅថ្ងៃទី០៨
ខែមេសា ឆ្នាំ២០២១ លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ
បានដឹកនាំអ្នកសារព័ត៌មាននៅស្ថាប័ននានាក្នុងខេត្តស្វាយរៀង ដើម្បីយកអំណោយជាថវិកា
និងសម្ភារមួយចំនួនទៅផ្ដល់ជូនរដ្ឋបាលឃុំក្រោលគោ
ដើម្បីរៀបចំធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
និងចាក់ចែងបន្តប្រគេនដល់ព្រះសង្ឃ។
លោក កែវ ចន្ទ័លី
ប្រធានមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ឲ្យដឹងថា ចំពោះអំណោយជាសម្ភារ និងថវិការ
យកប្រគល់ជូនឃុំនៅពេលនេះ
គឺបានមកពីការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីអ្នកសារព័ត៌មានជាច្រើនស្ថាប័នក្នុងខេត្តស្វាយរៀង ទោះបីមានចំនួនតិចក្តីច្រើនក្តី
តាមលទ្ធភាពរបស់ស្ថាប័ននីមួយៗ តាមរយៈមន្ទីរព័ត៌មានខេត្ត
ក្នងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀង
ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ហើយអំណោយនេះផងដែរ គឺសម្រាប់ផ្ដល់ជូនព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំង សមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមគោលដៅនានាក្នុងឃុំក្រោលគោ។ ចំពោះអំណោយដែលផ្ដល់ជូនរដ្ឋបាលឃុំក្រោលគោ នៅពេលនេះរួមមាន៖ ទឹកសុទ្ធ១០០យូរ, ទឹកដោះគោខាប់ ៤កេះធំ, អាលកុល ២កាន ស្មើនឹង ៦០លីត្រ, ម៉ាស ១០ប្រអប់, ស្ករស ៨គីឡូក្រាម, តែ ៨កញ្ចប់ និងថវិកា៥សែនរៀល៕