OneNews Ads
OneNews Ads
OneNews Ads
ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តធំជាងគេនៅកម្ពុជា Cellcard សហការផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) ដល់ផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម


សម្រួលអត្ថបទដោយ: សារ៉ន276

(ភ្នំពេញ)÷  ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងការទំនាក់ទំនងទិញទំនិញ តាមផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម (shop.moc.gov.kh) ក្រុមហ៊ុន Cellcard ដែលជាក្រុុុុមហ៊ុនផ្ដល់សេវាកម្ម ទូរស័ព្ទចល័តធំជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការ ផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) សម្រាប់ក្រសួងពាណិជ្ជកម្ម ប្រើប្រាស់ដើម្បីបម្រើសេចក្ដីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ ការប្រគល់ និងទទួលប្រព័ន្ធខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ រវាងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Laszlo Barta នៃក្រុមហ៊ុន Cellcard។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយនឹងប្រកាសផ្សាយជាសាធារណៈតាមរយៈទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថ្លែងអំគុណ ដល់ក្រុមហ៊ុន សែលកាត ក្រោមការដឹកនាំរបស់

អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែរួមចំណែក ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់នៃជំងឺឆ្លងដ៍កាចសាហាវនេះ៕