OneNews Ads
OneNews Ads
OneNews Ads
រដ្ឋបាលខេត្តរតនគិរី បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១ នាក់ទៀត ដែលជាករណីទី២៥

2021-06-11 11:58 AM

ស្តាប់ព័ត៌មានជាសំឡេង

អត្ថបទ៖ វណ្ណា

 រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ​ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១ នាក់ទៀតនៅថ្ងៃទី១០ ខែមិថុនា នៅចំណុចព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង (ស្ពានស្រែពក) លើបុរសម្នាក់ឈ្មោះ តុប វណ្ណណេត ជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ មុខរបរជាងដែក មានទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃសំពៅ ឃុំប្រសិទ្ធ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រហូតមកដល់ពេលនេះ ខេត្តរតនគិរីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥ នាក់ ស្ត្រី ០៧ នាក់ ករណីជាសះស្បើយចំនួន ០៨ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៧ នាក់ ។

រដ្ឋបាលខេត្តបានប្រកាសបន្តថា បុគ្គលខាងលើ (តុប វណ្ណណេត)​ បានចេញពីស្រុកកំណើត មកស្នាក់នៅផ្ទះថៅកែផ្សាដែក ដែលមានយីហោឈ្មោះថា ជាង លាភ នៅម្ដុំបែកចាន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ នៅថ្ងៃទី១០ ខែមិថុនា បានធ្វើដំណើរតាមរថយន្ដឈ្នួលពីភ្នំពេញទៅខេត្តរតនគិរី តាមរថយន្ដ FORD ផ្លាកលេខ ភ្នំពេញ 2AV-4159 និងបានមកដល់គោលដៅត្រួតពិនិត្យបឋមស្ពានស្រែពក ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តរតនគិរី បានពិនិត្យហើយកំណត់ចូលនិមយន័យសង្ស័យធ្វើតេស្តរហ័ស គឺលទ្ធផលវិជ្ជមានកូវីដ-១៩ លើឈ្មោះ តុប វណ្ណណេត និងអ្នករួមដំណើរ ១០ នាក់ ផ្សេងទៀត អវិជ្ជមាន។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។