OneNews Ads
OneNews Ads
OneNews Ads
បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ដោយសារម៉ូទ័រស្វានដែកជាប់នឹងដីសើម

2021-06-11 01:33 PM

អត្ថបទ៖ ឈៀង ថារិទ្ធ

កំពង់ឆ្នាំង៖ បុរសវ័យចំណាស់ក្រីក្រសុំផ្ទះគេស្នាក់នៅម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ខណៈដែលគាត់យកម៉ូទ័រស្វានដែកទប់នឹងដីដែលមានលក្ខណៈសើមឆ្លងចរន្តភ្លើង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១ និង ១៥  ព្រឹក ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកោះក្របីលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បុរសវ័យចំណាស់ជាជនរងគ្រោះមានឈ្មោះ ទេព ហេង អាយុ ៧៦ ឆ្នាំ មុនពេលកើតហេតុរូបគាត់បានយកមូទ័រស្វាន ទៅស្វានដែកជាប់នឹងដីដែលមានស្ថានភាពសើម បណ្ដាលឱ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់នៅនឹងកន្លែង ។ក្រោយពេលកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅសាលាបុណ្យភូមិកោះក្របី ដើម្បីឲ្យប្រជាពលរដ្ឋក្នុងភូមិជួយរៀបចំពិធីបុណ្យតាមប្រពៃណី ៕

តាមប្រភពព័ត៌មាននៅក្នុងមូលដ្ឋានបានឱ្យដឹងថា ឈ្មោះ ទេព ហេង ជាគ្រួសារក្រីក្រ គ្មានផ្ទះសម្បែងឡើយ រស់នៅពីរនាក់ប្រពន្ធ ដោយសុំដីរបស់អ្នកស្រុកស្នាក់នៅយូរមកហើយ ចំណែកកូនបានបែកចេញទៅឆ្ងាយ។