OneNews Ads
OneNews Ads
OneNews Ads
សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានស្ដីអំពីករណីហាមឃាត់មួយចំនួនដល់អ្នកសារព័ត៌មានទាំងអស់

2021-05-04 05:52 PM

អត្ថបទដោយ: ង៉ែត សារ៉ន276

(ភ្នំពេញ)÷ ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះបានធ្វើការណែនាំ ឲ្យអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានអន្តរជាតិទាំងអស់ បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់ ហើយក្នុងករណីបំពានល្មើសសេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 

នៅក្នុងសេចក្ដីប្រកាសលេខ ១៧៩៨ ព.ម ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន បានហាមឃាត់ចំពោះ អ្នកសារព័ត៌មានជាតិ និង អ្នកសារព័ត៌មានបរទេស ចំពោះការចុះយកព័ត៌មាន និងការផ្សាយផ្ទាល់ អំពីសកម្មភាពនានា នៅក្នុងតំបន់បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញនិង ក្រុងតាខ្នៅខេត្តកណ្ដាល ជាពិសេសតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលជំងឺកូវិដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំង សកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ ដោយធ្វើការផ្សាយផ្ទាល់ និងធ្វើការអត្ថាធិប្បាយ ដែលពាក់ព័ន្ធផ្នែកបច្ចេកទេស សុខាភិបាល និងធ្វើការសន្និដ្ឋាន វាយតម្លៃលើបញ្ហាផ្សេងៗ ដែលគ្មានមូលដ្ឋានច្បាស់លាស់។ ក្នុងករណីបំពានល្មើសសេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោម÷